ថ្ងៃទី៣១កក្កដានេះ សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀន២២ករណី ឃាត់ខ្លួន​មនុស្ស​៤៥​នាក់នៅទូទាំងប្រទេស

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤៥​នាក់​ (​ស្រី​៤​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន ២២​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​៣១ ខែកក្កដា​នេះ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤៥​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣៨​នាក់ និង​ប្រើប្រាស់ ៧​នាក់។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​៣១ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៨៦,៥៤​ក្រាម និង​២៤​កញ្ចប់​តូច៕