ស្លាប់៤នាក់ ​និង​របួស៩​នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេសនៅថ្ងៃទី៣១កក្កដានេះ

​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន៤នាក់​​បាន​ស្លាប់​ របួស និង​របួស៩នាក់ ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២០​។​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៣១​ កក្កដា​នេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​១៣​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​៨​លើក​៕