រកឃើញ​សារធាតុ​គីមី​ហាមឃាត់នៅ​ក្នុង​ប្រហិត​ត្រី​ចម្រុះ

​រាជធានី​ភ្នំពេញ ៖ ​ មន្ត្រី​សាខា​កាំកុងត្រូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល ដែលមាន​រថយន្ត​មន្ទីរពិសោធន៍​ចល័ត និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម រួមជាមួយ​គណៈកម្ម​ការ​ផ្សារ​ជម្ពូរ​វ័​ន្ត បាន​ចុះ​ត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផល​ទំនិញ ម្ហូបអាហារ នៅ​ផ្សារ​ជម្ពូរ​វ័​ន្ត និង​បាន​អប់រំ​ផ្សព្វផ្សាយ​ស្តីពី សុវត្ថិភាព​ម្ហូបអាហារ​ដល់​អាជីវករ។​យោងតាម​ផេ​កអគ្គនាយកដ្ឋាន​កាំកុងត្រូល។

​ក្នុងនោះ​សមត្ថកិច្ច​បាន​យក​គំរូ ម្ហូបអាហារ​មួយចំនួន​ដូចជា ស​សៃ​គុយទាវ មី គ្រឿង​សមុទ្រ ប្រហិត​គ្រប់មុខ និងបន្លែ​ដើម្បី​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់ ។​

​ជាមួយគ្នានោះមន្រ្តី​បាន​រកឃើញ​នៅក្នុង​ប្រហិត​ត្រី​ចម្រុះ (​ត្រី​ឆ្កោក និង​ត្រី​ឆ្ពិន​) មាន​វត្តមាន សារធាតុ​គីមី​បូរ៉ា​ក់ ចំនួន​២.៥​គីឡូក្រាម និង ត្រី​កាប ០.៧៥ គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ដកហូត​ដើម្បី​យកទៅ​កម្ទេចចោល​តាម​និតិ​វិធី និង​កំពុង​ស្រាវជ្រាវ​បន្ត​រក​កន្លែង​ប្រភព​ចែកចាយ​ និងបាន​ណែនាំ​ដល់​អាជីវករ អំពី​ការ​រក្សាទុក​ទំនិញ ឲ្យ​បាន​ត្រឹមត្រូវ និង​យល់ដឹង​អំពី​ការទទួលខុសត្រូវ​ចំពោះ​ច្បាប់ លើ​ផលិតផល ទំនិញ ម្ហូបអាហារ របស់ខ្លួន​លក់​៕