ថ្នាក់ដឹកនាំ បុគ្គលិក និងសហការីភ្នំពេញដេលី សូមគោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការីអង្គភាពព័ត៌មាន ភ្នំពេញដេលី សូមគោរពជូនពរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសខួបកំណើត គម្រប់៦៨ ឈានចូល៦៩ឆ្នាំ។

ក្នុងឱកាសដ៏មហានខត្តឫក្ស យើងខ្ញុំទាំងអស់គ្នាសូមបួងសួងប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរជូន ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បុត្រា បុត្រី សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងមានសុខភាពបរិបូណ៍ ប្រាជ្ញាភ្លឺថ្លា កម្លាំងមាំមួន ទទួលបានជោគជ័យធំធេងថ្មីៗបន្ថែមទៀត និងបន្តនៅជាម្លប់ដ៏ត្រជាក់ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់៕