១ថ្ងៃ​ មី​យ៉ាន់​ម៉ា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ ចំនួន​១៣៦​ករណី​

​មី​យ៉ាន់​ម៉ា ៖ ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា​ មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​៤​នាក់​បន្ថែមទៀត​កាលពី​ថ្ងៃអាទិត្យ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​នេះ​កើនឡើង​ដល់​២០​នាក់​។ ​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល​ និង​កីឡា​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​ស៊ិន​ហួរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹងថា បុរស​អាយុ​៧៥​ឆ្នាំ​ម្នាក់​, ស្ត្រី​អាយុ​៩០​ឆ្នាំ​២​នាក់​និង​ស្ត្រី​អាយុ​៧៤​ឆ្នាំ​ម្នាក់​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ហើយ​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​នាពេល​ថ្មីៗ​នេះ​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​។​

​ស្របពេល​ជាមួយគ្នា​នោះ តួលេខ​របស់​ក្រសួង​បាន​បង្ហាញថា ករណី​រហូតដល់​ទៅ​១៣៦​ករណី​ត្រូវបាន​រាយការណ៍​កាលពី​យប់​ថ្ងៃអាទិត្យ​នៅក្នុង​ប្រទេស​នេះ​ដែល​នាំ​ឲ្យ​ករណី​សរុប​កើនឡើង​ដល់​២,៩៣២​ករណី​ចំណែក​អ្នកជំងឺ​៦៩៩​នាក់​បានជា​សះស្បើយ​គិត​ត្រឹម​ពេលនេះ​។​

​គួរ​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​កូ​វីដ​១៩​ពីរ​ករណី​ដំបូង​នៅ​ថ្ងៃទី​២៣​ខែមីនា​៕