ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជូន ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើ រដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលបានប្រាក់បំណាច់មុខងារ។ នេះបើតាមព្រះរាជក្រឹត្យ។

សូមជម្រាបថា ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ បច្ចុប្បន្នមានតួនាទីជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម៕