ថ្ងៃទី១៤កញ្ញានេះ សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៨​ករណី​ ឃាត់ខ្លួន​មនុស្ស​៤៩​នាក់​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​៤៩​នាក់ ​(​ស្រី​ម្នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​នេះ​។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៤៩​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​២៥​នាក់​ និង​ប្រើប្រាស់​២៤​នាក់​។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន ​(ice)​ =​ ៧,១០​ក្រាម​ និង​២៩​កញ្ចប់​តូច​៕