ក្រសួងសុខាភិបាលស្នើអភិបាលរាជធានី-ខេត្តពង្រឹងវិធានការអនាម័យដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនផ្តាសាយធំ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើលិខិតបន្ទាន់មួយផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តទាំង២៥ ឱ្យចាត់វិធានការអនាម័យឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ជំងឺគ្រុនផ្តាសាយធំ និងមេរោគផ្សេងៗទៀត ក្នុងកំលុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។