Messi វ៉ា Ronaldo ក្លាយជា​កីឡាករ​រកប្រាក់ចំណូល​ច្រើន​ជាងគេ​លើ​លោក​

អឺរ៉ុប ៖ Lionel Messi ត្រូវបាន​គេ​បដិសេធ​ចំពោះ​ការផ្លាស់​ចេញ Barcelona ក្នុង​ខែ​នេះ​បន្ទាប់ពី​មាន​ជម្លោះ​កិច្ចសន្យា ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​នៅតែ​ជា​កីឡាករ​បាល់ទាត់​ដែលមាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​

​យោងតាម​បញ្ជី​ដែល​ប្រមូលបាន​ដោយ Forbes បានឱ្យដឹងថា ​ប្រាក់ចំណូល​សរុប​របស់ Messi នៅ​ឆ្នាំនេះ​គឺមាន​ចំនួន១២៦លាន​ដុល្លារ ពោលគឺ៩២លាន​ដុល្លារ​បានមកពី​ប្រាក់ខែ​របស់គេ ​និង​៣៤លាន​ដុល្លារ​អាមេរិក​ទៀត​បានមក​ពី​កិច្ចសន្យា​។​

​ដោយឡែក​កីឡាករ Cristiano Ronaldo ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​២ ដោយ​រកប្រាក់​ចំណូល​បាន ១១៧ លាន​ដុល្លារ ពោលគឺ​៩១​បាន​ពី​មក​ប្រាក់ខែ និង​មួយផ្នែក​ទៀត​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក​នៅលើ​បណ្តាញ​សង្គម​ ខណៈដែល Neymar ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​បញ្ជី Forbes ដោយ​រកបាន​ប្រាក់ចំណូល ៩៦​លាន​ដុល្លារ​អាមេរិក ជាមួយ​មិត្ត​រួម​ក្រុម Paris St Germain គឺ​កីឡាករ Kylian Mbappe វ័យ​២១ ឆ្នាំ​ឈរ​នៅ​លំដាប់​ទី ៤ រកប្រាក់​ចំណូល​បាន ៤២ លាន​ដុល្លារ​អាមេរិក​៕