ទីតាំងស្តុក និងផលិតគ្រឿងសំអាងមួយកន្លែងដែលមានផលិតផលគ្រឿងសំអាងប្រមាណ៥៥តោនត្រូវបានផ្អាកបណ្តោះអាសន្ន

ភ្នំពេញ ៖ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រីនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាលរាជធានី និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំង ទីតាំងស្តុក និងផលិតគ្រឿងសំអាងមួយកន្លែង ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ខណៈដែលប្រតិបត្តការនេះធ្វើឡើងនៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

បើតាមប្រភពព័ត៌មានមន្រ្តីជំនាញបានឲ្យដឹងថា ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញផលិតផលគ្រឿងសំអាងសរុបប្រមាណ៥៥តោន ដោយមាន ផលិតផលដែលវេចខ្ចប់រួចស្រេចប្រមាណ ២១ តោន និងសម្បកវេចខ្ចប់ប្រមាណ៣៤តោន។ បន្ទាប់មកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន៕