ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ​មី​យ៉ាន់​ម៉ា​កើន​ដល់​៣.២៩៩​ករណី​ហើយ​

មី​យ៉ាន់​ម៉ា ៖ ​ក្រសួងសុខាភិបាល​ និង​កីឡា​មី​យ៉ាន់​ម៉ា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះបាន​រាយការណ៍ថា ចំនួនអ្នកឆ្លងកូ​វីដ​១៩ ក្នុងប្រទេសអាស៊ានមួយនេះបានកើនឡើងដល់ ៣.២៩៩​ពី​ករណី បន្ទាប់ពីរកឃើញករណី​ឆ្លង​ថ្មី ចំនួន​១០៤​ករណី​បន្ថែមទៀត​។ ​នេះ​បើ​យោងតាមទីភ្នាក់ងារសារ​ព័ត៌មាន​ស៊ិន​ហួរ​។​

​ រហូតមកដល់​ពេលនេះ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា​ មាន​មនុស្ស​ស្លាប់​ចំនួន ៣២ នាក់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​នេះ​ ខណៈដែល​អ្នកជំងឺ​សរុប​ចំនួន​៧៩០​នាក់​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​។

សូមជម្រាបថា ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ពី​ករណី​វិជ្ជមាន​ជា​លើកដំបូង​នៅក្នុង​ប្រទេស​កាលពី​ថ្ងៃទី ២៣ ខែមីនា​៕