ប្រមុខការទូតកម្ពុជា អនុញ្ញាតឲ្យទូតឥណ្ឌាចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលលោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវ ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីលាងសាយភោជន៍ រៀបចំដោយស្ថានទូតឥណ្ឌានៅភ្នំពេញ ក្នុងឱកាសចប់អាណត្តិបេសកកម្មការទូតរបស់លោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាផងដែរ៕