ពាក់កណ្ដាលខែកញ្ញានេះ អាជ្ញាធរជាតិអប្សរាចែកកូនឈើជាង១៥,០០០ ដើមបន្ថែមទៀតដល់សាធារណជន

ខេត្តសៀមរាប ៖ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើចម្រុះសរុបចំនួន ១៥,០៣០ ដើម ដល់សាធារជនជិតឆ្ងាយ។

ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា៕