ឯកឧត្ដម អ៊ឹម ឈុនលឹម ប្រាប់សមត្ថកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ខេត្តក្រចេះ ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាង ណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន និងការចូលទស្សនាកម្សាននៅរម្មណីយដ្ឋាននានា ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ។

ការណែនាំរបស់ឯកឧត្តមបែបនេះធ្វើឡើងព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្ដម និងលោកជំទាវ និងក្រុមគ្រួសារបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តរដ្ឋបាល រាម (វត្តប៉ាឆា) ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ ។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងរាស្ត្រ ប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ។

ក្នុងពិធីនាពេលនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជេីញឡើងធ្វេីគាវរៈកិច្ច ស្វាគមន៍ចំពោះ ឯកឧត្តមកិត្តិបណ្ឌិតកោសល អ៊ឹម ឈុនលឹម និងឯកឧត្តម លោក ជំទាវ តំណាងរាស្រ្ត និងជួរថ្នាក់ដឹកខេត្ត និងពុទ្ធបរីស័ទអំពីការអភិវឌ្ឍន៍លេីគ្រប់វិស័យ ទាំងពុទ្ធិចក្រ និងអាណាចក្រ នេះដោយសារប្រទេសមានសុខ សន្តិភាព ស្ថិរភាពនយោបាយនឹងនរ ពេញលេញ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានមានប្រសាសន៍សំណេះសំណាល បានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាម ប្រពៃណី ទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ដែលកកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ រួមនិងការអភិវឌ្ឍន៍ និងវិនិយោគលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមបន្តថា សម្រាប់ខេត្ត្រចេះឃើញថា មានការរីកចម្រើនគួរឲ្យគត់សម្គាល់នូវវិស័យព្រះពុទ្ធសាសនា វិស័យកសិកម្ម និងទេសចរណ៍ផងដែរ ប៉ុន្តែទន្ទឹមនឹងនោះ បញ្ហាប្រឈមមុខនៅពេលនេះ យើងទាំអស់គ្នាត្រូវគោរព និងអនុវត្តនតាមវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវធ្វេសប្រហេស៍ គឺការរក្សាអនាម័យ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ចូលទៅក្នុងសងគមន៍ តាមរយៈវិស័យព្រះពុទ្ធសាសនា និងវិស័យទេសចរណ៍ និងការគោរពច្បាប់ចរាចរណ៍។

សូមបញ្ជាក់ថា ក្នុងពិធីឆ្លងកាន់បិណ្ឌវេនទី១៣នេះឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ បាននាំយកទេយ្យទាន គ្រឿងបរិក្ខារ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃ និងតាជីយាយជី សរុបអស់ចំនួន ២៦លានរៀល៕ ដោយ ៖ ស៊ាន ច័ន្ទដា